វិធីសាស្រ្តងាយៗ៧ចំនុចរកចំនូលតាមអនឡាញ

Simple ways to make money online

7 Simple Biz Concepts

ការប្រលូកចូលក្នុងបណ្តាញអ៊ីនធឺណេតចំពោះរាល់ជំនួញខ្នាតតូចទាំងអស់ អាចជាដំណើរផ្សងព្រេងដ៏ល្អមួយ ហើយពោរពេញដោយក្តីសប្បាយរីករាយ។ ប្រសិនបើអ្នកចង់អោយគេហទំព័រ (Website) របស់អ្នកមានអត្ថប្រយោជន៏លើសពីការកំសាន្តទៀតនោះ អ្នកអាចគិតថាតើធ្វើយ៉ាងម៉េចអោយ Website របស់អ្នកមានប្រាក់ចំណូល ។ មិនថាតើអ្នកមានមុខរបរអ្វីនោះទេ អ្នកគួរតែរកមធ្យោបាយផ្សេងៗ ដើម្បីបានចំណូលពីច្រើនកន្លែង ។

ខ្ញុំសូមលើកវីធីសាស្រ្តងាយៗមួយចំនួនដូចខាងក្រោម សំរាប់ជាគំនិតដល់អ្នក ។

ប្រភពទទួលបានប្រាក់ចំណូល

  • លក់ផលិតផលផ្ទាល់ខ្លូនរបស់អ្នក
  • ផ្តល់សេវាកម្ម
  • ទិញនិងបញ្ជូនទំនិញទៅអោយអតិថិជនរបស់អ្នក
  • ណែនាំផលិតផលអ្នកដទៃ
  • លក់ចន្លោះសំរាប់ផ្សាយពាណិជ្ជកម្ម
  • រកស៊ីរួមជាមួយបុគ្គលដែលមានគំនិតដូចអ្នក
  • បង្កើតប្រព័ន្ធអ្នកផ្សព្វផ្សាយឬអ្នកគុបចេរ សំរាប់ផលិតផលរបស់អ្នក

More related posts:

a). FxUnited review- Protect your money first (High Return of Investment)

b). I chose this company to host my blog #Insty

c). Marketing ideas that make money. I’m applying mostly#3

ខ្ញុំសូមបកស្រាយបន្តិច៖

១. លក់ផលិតផលផ្ទាល់ខ្លួនរបស់អ្នក៖ អត្ថប្រយោជន៏ក្នុងការលក់ទំនិញផ្ទាល់ខ្លួនគឺថាអ្នកអាចគ្រប់គ្រងទាំងស្រុងថាតើអ្នកអាចចំណេញបានប៉ុន្មានពេលលក់ចេញម្តងៗ ហេតុនេះអ្នកអាចមានលទ្ធភាពចំណេញខ្ពស់ ។ អ្នកអាចដឹងនៅរាល់ការចំណាយលើទំនិញមួយៗ ហើយអ្នកអាចសាកល្បងលក់ក្នុងតំលៃផ្សេងៗរហូតដល់អ្នកគិតថាជាតំលៃសមរម្យសំរាប់អតិថិជនរបស់អ្នក។

២. ផ្តល់សេវាកម្ម៖ មិនថាអ្នកជាគ្រូពេទ្យ គ្រូបង្រៀន អ្នកប្រឹក្សាច្បាប់ អ្នកសំនង់ អ្នកសិល្បះ អ្នកកសិកម្ម ឬអ្នកធ្វើអ្វីនោះទេ អ្នកអាចផ្តល់សេវាកម្មតាមអនឡាញបាន ប៉ុន្តែគ្រាន់តែប្រាក់ចំណូលមិនបានច្រើនដូចអ្នកលក់ទំនិញផ្ទាល់ខ្លួន។ នេះពីព្រោះតែអ្នកអាចផ្តល់បានទៅតាមពេលវេលាដែលអ្នកមាន។ នៅពេលអ្នកផ្តល់សេវាកម្ម អ្នកត្រូវបង្កើតទំនាក់ទំនងជាមួយអ្នកដទៃដើម្បីអោយគេស្គាល់អ្នកកាន់តែច្រើន ហេតុនេះហើយអ្នកប្រាកដជាចំណាយពេលវេលានិងការប្រឹងប្រែងច្រើន។ អ្វីដែលសំខាន់ក្នុងការផ្តល់សេវាកម្មគឺតំលៃរបស់អ្នកគឺថាអ្នកត្រូវតែផ្តល់សេវាកម្មដែលគេអាចទទួលយកបាននិងមានទំនុកចិត្ត។

៣. ទិញនិងបញ្ជូនទំនិញទៅអោយអតិថិជនរបស់អ្នក៖ បើសិនអ្នកមិនចង់លក់ទំនិញដោយខ្វល់ពីការតាមដានការផលិត ឃ្លាំងស្តុក ការថែរក្សាលើការដឹកជញ្ជូននោះទេ អ្នកគ្រាន់តែទិញនិងបញ្ជូនទៅអោយអតិថិជនរបស់អ្នកជាការស្រេច។ អ្នកដឹកជញ្ជូននឹងថែរក្សាឬក៏ស្តុកទំនិញអោយអ្នកទាំងអស់ ហើយដឹកទៅតាមទីតាំងនៃអតិថិជនរបស់អ្នក។

៤. ណែនាំផលិតផលរបស់អ្នកដទៃ៖ អ្នកគ្មានការប្រថុយប្រថានអ្វីទាំងអស់ ដោយអ្នកគ្រាន់តែណែនាំទំនិញរបស់ក្រុមហ៊ុនណាមួយដែលអ្នកគិតថាមានប្រយោជន៏សំរាប់អតិថិជនរបស់អ្នក ហើយប្រសិនបើគេលក់ដាច់ អ្នកក៏បានកំរៃ(Commission)ទៅតាមនោះដែរ ។

៥. លក់ចន្លោះសំរាប់ផ្សាយពាណិជ្ជកម្ម៖ ប្រសិនបើអ្នកមានប្លុកខ្លួនឯង អ្នកអាចលក់ចន្លោះណាមួយសំរាប់ផ្សាយពាណិជ្ជកម្ម។ អ្នកគួរតែរកក្រុមហ៊ុនណាដែលមានផលិតផលដូចអ្វីដែលប្លុករបស់អ្នកនិយាយអំពី ទើបគេងាយស្រួលយល់ព្រមផ្សាយពាណិជ្ជកម្មលើប្លុករបស់អ្នក ។

៦. រកស៊ីរួមជាមួយបុគ្គលដែលមានគំនិតដូចអ្នក៖ ការរកស៊ីរួមគឺជាការបង្កើតនៅក្រុម ឬការបញ្ចូលនៅជំនាញ ទំនិញ សេវាកម្ម រឺធនធានជាមួយគ្នា ដើម្បីបង្កើននៅប្រភពចំណូលនិងចំណេញ ។ អ្នកអាចស្វែងរកក្រុមហ៊ុនណាដែលអាចផ្តល់អត្ថប្រយោជន៏ដល់អ្នកអានប្លុករបស់អ្នក ហើយទាក់ទងគេដើម្បីណែនាំទំនិញរឺសេវាកម្មទៅអោយអតិថិជនរបស់អ្នកហើយអ្នកក៏ទទួលបានភាគលាភខ្លះដែរ ។

៧.  បង្កើតប្រព័ន្ធអ្នកផ្សព្វផ្សាយឬអ្នកគុបចេរ សំរាប់ផលិតផលរបស់អ្នក៖ អ្នកផ្សព្វផ្សាយគឺសំខាន់ណាស់សំរាប់លក់ទំនិញរបស់អ្នក ។ ធ្វើបែបនេះអ្នកអាចមានមនុស្សចូលមកកាន់ប្លុករបស់អ្នកកាន់តែច្រើន ហើយអ្នកក៏អាចលក់ទំនិញដាច់កាន់តែច្រើនដែរ ។

ចំនុចទាំងនេះប្រហែលជាពិបាកក្នុងការអនុវត្ត តែបើមិនសាកមិនដឹងទេ !

Add a Comment

Your email address will not be published. Required fields are marked *

Notify me of followup comments via e-mail

5 Shares